អំពីយើង


អំពីយើង

ជាមួយ​បទពិសោធ​អាជីវ​អាជីវកម្ម​បញ្ចាំ​ជាង ៤០​ឆ្នាំ នៅ​ប្រទេស​សិង្ហបុរី Cash-U-Up​​ បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​វិនិយោគខ្មែរ និង សិង្ហបុរី។​ មាន​ហាង​បញ្ចាំ​ជា​ច្រើន​នៅ​ក្នុង ប្រទេស​កម្ពុជា​ប៉ុន្តែ​ភាគ​ច្រើន​ក្នុង​ចំនោម​ហាងបញ្ចាំ​ទាំង​នោះ​មិន​ត្រូវ​បាន​ចុះ​បញ្ជី​រ​ពាណិជ្ជ​កម្ម​ត្រឹម​ត្រូវ​ហាង​បញ្ចាំ​មិន​ស្រប​ច្បាប់​ទាំង​នោះ​មួយ​ចំនួន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ហាង​បញ្ចាំ​ដែល​មាន​អជ្ញា​ប័ណ្ណ​និង អតិថិជន​ដោយសារ​តែ ភាព​មិន​ច្បាស់​លាស់​នៃ​គោលការ​ដាក់​បញ្ចាំ​លិខិត ស្នាម និង ការប្រគួត​ប្រជែង​មិន​ត្រឹមត្រូវ។ ក្រុមហ៊ុន Cash-U-Up គឺជា ក្រុមហ៊ុនបញ្ចាំ ស្របច្បាប់ ទី4 ដែល​បាន​ចុះ​បញ្ជី​រ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្រោម​ស្លាក​សញ្ញា​ឈ្មោះ ​ឃែស យូ អាប់ (Cash-U-Up Co.,Ltd) និង​បាន​ទទួល​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​ទទួល​បញ្ចាំ​និង ទិញ លក់ ទ្រព្យ​បញ្ចាំ​និង អាជីវកម្ម​ទទួល​ប្រា​តិភោគ​ដោយ​អនុប្បទាន លេខ 010សហវ.ឧហ ចុះថ្ងៃទី 31 ខែ មីនា ឆ្នាំ 2010 ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ Cash-U-Up បាន​បើក​អោយ​ដំណើរ​ការ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​អាស័យ​ដ្ឋាន​ស្ថិត​នៅ​អាគារ​ពាណិជ្ជកម្ម​កូរ៉េ ផ្លូវ លេខ 274 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2010 ជាមួយសេវាបញ្ចាំ រថយន្ត ម៉ូតូ គ្រឿង អលង្ការ សំភារៈ អេឡិចត្រូនិច ដែល​មាន​អាត្រា​ការ​ប្រាក់​ស្រប​តាម​គោលការ​ដែលច្បាប់​បាន​កំណត់​ជាពិសេស​ការថែរក្សា សុវត្ថិភាព ទ្រព្យ បញ្ចាំ សំរាប់​អតិថិជន គឺជា ឆន្ទៈ​ដ៏​ចំបង​របស់ យើង។

បេសកកម្ម

បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល និងរហ័ស សម្រាប់គ្រប់គ្នា ដោយចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ទស្សនវិស័យ

ទស្សនវិស័យ

ឈានមុខគេក្នុងការបំលែងទ្រព្យទៅជាសាច់ប្រាក់ដោយធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់។

គុណតម្លៃ

គុណតម្លៃ

ជួយឲ្យគ្រប់គ្នាទទួលបានប្រាក់ឆាប់រហ័សតាមរយៈការផ្តល់នួវដំណោះស្រាយហិរញ្ញវត្ថុសាមញ្ញប្រកបដោយសុវត្ថិភាពក្នុងរយៈពេលតែប៉ុន្មាននាទី!