សេចក្តីថ្លែងការណ៍


ថ្ងៃទី​១៨​ ខែមិថុនា ឆ្នាំ២០១៥​

ក្រុមហ៊ុន ឃែស-យូ-អាប់ (Cash-U-Up) គឺជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់មួយឈានមុខគេ ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំ ទិញលក់ ទ្រព្យបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ជាប់ចំណាត់ A ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០។ ឃែស-យូ-អាប់ ត្រូវបានបង្កើតឡើងក្នុងគោលបំណង “ ផ្តល់សេវាហិរញ្ញវត្ថុ ងាយស្រួល និងរហ័ស សម្រាប់គ្រប់គ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ”។

កន្លងមក ឃែស-យូ-អាប់ បានប្រតិបត្តិការផ្តល់សេវាកម្មលើទីតាំង ០៥ កន្លែង រូមមាន៖
១. ការរិយាល័យកណ្តាលនៅ អគារកូរ៉េ ភ្នំពេញ
២. សាខាចេនឡាភ្នំពេញ
៣. សាខាសុកហុកភ្នំពេញ
៤. សាខាសៀមរាប
៥. សាខាខេត្តកំពង់សោម

អាស្រ័យដោយមានការគាំទ្រ និងជឿទុកចិត្តពីសំណាក់អតិថិជន ឃែស-យូ-អាប់ បន្តពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនយ៉ាងឆាប់រហ័ស  ក៏ដូចជាតម្រូវការសាច់បា្រក់បន្ទាន់របស់ប្រជាពលរដ្ឋទូទៅសម្រាប់ប្រើប្រាស់ក្នុងជីវភាពនិងអាជីវកម្មខ្លួនប្រចាំថ្ងៃ។

ថ្មីៗនេះ ឃែស-យូ-អាប់ បានពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួន ដោយបើកសាខាចំនួន០៤ បន្ថែមទៀតគឺ៖
១. សាខាច្រាំងចំរេះ ស្ថិតនៅសង្កាត់ចាំ្រងចំរេះ ខ័ណ្ឌឬស្សីកែវ ក្រុងភ្នំពេញ
២. សាខាច្បារអំពៅ ស្ថិតនៅសង្កាត់ច្បារអំពៅ ខ័ណ្ឌអំពៅ ក្រុងភ្នំពេញ
៣. សាខាក្រុងកំពង់ស្ពឺ ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ ។
៤. សាខាក្រុងតាខ្មៅ

តាមរយៈការពង្រីកតំបន់ប្រតិបត្តិការខាងលើ អតិថិជនរបស់ Cash-U-Up នឹងទទួលបាននូវដំណោះស្រាយសាច់ប្រាក់តាមបំណងប្រាថ្នា រួមជាមួយនឹងសេវាកម្ម៖

  • រហ័ស៖​ អតិថិជនទទូលបានសាច់ប្រាក់ភ្លាមៗក្នុងរយះពេលមិនលើស២ម៉ោង
  • សុវត្តិភាព៖​ឃែស-យូ-អាប់រក្សានិងថែទាំទ្រព្យរបស់អតិថិជនដោយការទទូលខុសត្រូវខ្ពស់
  • ជម្រើស៖ អតិថិជនអាចបំលែងគ្រប់ទ្រព្យមានតម្លៃទៅជាសាច់ប្រាក់តាមតម្រូវការ

អតិថិជនដែលមកក្រុមហ៊ុន​ ឃែស-យូ-អាប់ នឹងទទួលបាននូវសេវាកម្មជាទីពេញចិត្ត ដោយក្រុមហ៊ុនយើងខ្ញុំឈរលើគោលការណ៍ “ជួបម្តង សម្រេចបំណងប្រាថ្នា”។